អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខB24​ ភូមិ​ទួលតាឡាត់​ សង្កាត់​កំបូល​  ខ័ណ្ឌ​កំបូល​ រាជធានីភ្នំពេញ​ ។ សូមអរគុណ !
អង្គភាព សារព័ត៌មាន Makara TV យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជសារលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលសម្តេចបានផ្តួចផ្តើមដឹកនាំ រៀបចំព្រះរាជពិធី «រុក្ខទិវា» តាំងពីដើមរៀងមក ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានរៀបចំជាយូរយារមកហើយ




         ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រគេនទៀនចំណាំព្រះវស្សាដល់វត្តនៅស្រុកឆ្លូង និងក្រុងក្រចេះ

ចេញផ្សាយ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រទាំងរដ្ឋបាលខេត្តក្រចេះ និងក្រុមការងារបាននាំយកទៀនចំណាំព្រះវស្សានិងទេយ្យទាន និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៣ វត្ត ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តមុនីសាគរ (វត្តដងកោង) ឃុំពង្រ ស្រុកឆ្លង ខេត្តក្រចេះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ 

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋខ្មែរច្រើនលើសលប់មានជំនឿនិងគោរពប្រតិបត្តិ ហើយព្រះពុទ្ធសាសនាបានផ្ដល់ការអប់រំផ្លូវចិត្តឱ្យយើងទាំងអស់គ្នាប្រព្រឹត្តនូវអំពើល្អ ចេះជួយយកអាសាគ្នា និងចេះសាមគ្គីគ្នា ទើបយើងរស់នៅក្នុងសង្គមមួយប្រកបដោយសុខដុមរមនា។ មិនតែប៉ុណ្ណោះ វត្តអារាមជាទីជម្រកសម្រាប់កូនអ្នកក្រីក្រដើម្បីស្នាក់នៅបន្តសិក្សារៀនសូត្រក្រេបចំណេះដឹង។ 

ដោយគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មែរក្រហម, ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារបានថ្លែងថា រដ្ឋាភិបាលបានធ្វើឱ្យសាសនាទាំងអស់រស់ឡើងវិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តកសាងអភិវឌ្ឍរីកចម្រើនឥតឈប់ឈរក្រោមដំបូលនៃសុខសន្តិភាព ហើយរហូតមកដល់ពេលនេះមានវត្តចំនួន ៥១៤៥ វត្ត និងមានព្រះសង្ឃ ៧៥៥៥៦ អង្គក្នុងនោះខេត្តក្រចេះមានវត្តចំនួន ១៩២ វត្ត និងមានព្រះសង្ឃចំនួន ១៦០៥ អង្គ។ 

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រគេនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមនៅក្នុងពិធីខាងលើនេះ ក៏ដូចជាប្រជាពលរដ្ឋខេត្តក្រចេះទាំងមូល។ 

ឯកឧត្តមបានថ្លែងថានៅពេលបុណ្យចូលវស្សាជារៀងរាល់ឆ្នាំ, ពុទ្ធបរិស័ទព្រមទាំងសប្បុរសជន អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំតែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យ៤ និងបច្ច័យកសាង មកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាជានៅរៀងរាល់ពិធីបុណ្យចូលព្រះវស្សា មិនដែលអាក់ខានឡើយ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលខេត្ត ក្រុងស្រុកសហការគ្នារៀបចំប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានតាមសទ្ធាជ្រះថ្លារបស់ខ្លួន ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕

Previous Post Next Post